នាព្រឹកថ្ងៃព្រហស្បតិ៍១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.សរ.អហក ស្ដីពីច្បាប់ស្ដីពីការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក អៀង សាមៀន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង ,លោក-លោកស្រី អភិបាល ឬអភិបាលក្រុង/ស្រុកទាំង ៨ , លោកប្រធានរតនាគារ ,លោកតំណាងមន្ទីរសុខាភិបាល ,មន្ទីរអប់រំ , លោក-លោកស្រី ជាប្រធានគណនេយ្យនៃទីចាត់ការហិរញ្ញវត្ថុខេត្ត និងក្រុង/ស្រុកទាំង ៨ ព្រមទាំងលោក-លោកស្រីស្មៀន ឃុំ/សង្កាត់ទាំង ៨០ ក្នុងខេត្តស្វាយរៀង ។